ខេមរ​​សន្តិសិក្សា Khmer Peace Studies

30 ខែ មេសា 2008

Khmer​ Krom Students in Khleang (Soc Trang) as Tourist Objects?

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 11:23 ល្ងាច

នេះ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​សិស្សានុស្សិស្ស​បឋមសិក្សា​ខ្មែរ​​ក្រោម​នៅ​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម។ ទេសចរ​លោក​ខាង​លិច​កំពុង​ថត​យក​រូប​ការច្រៀង​​សប្បាយ​របស់​កុមារ​ទាំង​នេះ។ អស់​ពី​ត្រូវ​គេ​អាជ្ញាធរ​វៀតណាម​រំលោភ​ជា​ច្រើន​ទស្សវត្សរ៍ ខ្មែរ​ក្រោម​ឥលូវ​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ការ​ថត​រូប​សម្រាប់​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​វៀតណាម​ទៅ​វិញ!

This is a video about ethnic Khmer Krom elementary school students singing and dancing in Khleang Province (Soc Trang) in Kampuchea Krom (Mekong Delta of south Viet Nam). They are photographed and taped by keen Western tourists. After decades of deprivation, Khmer Krom now become the object of Viet Nam’s booming tourist industry. Anyway, they look happy and tourism will better make Khmer Krom better know to the world.

26 ខែ មេសា 2008

វិទ្យុ​អាស៊ី​សេរី៖ កម្ពុជា​និង​ថៃ​គ្រោង​ចរចា​គ្នា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ (២៦.០៤.២០០៨)

រៀបជា សំណុំឯកសារ ក្នុង៖ ខ្មែរ​-ថៃ, អាស៊ី​អគ្នេយ៍ — khmerpeacescholar @ 11:53 ព្រឹក

ទើប​បាន​ឃើញ​អត្ថបទ​របស់​វិទ្យុ​អាស៊ី​សេរី​ស្តី​ពី​ការ​ចរចា​គ្នារវាង​ខ្មែរ​និង​ថៃ​អំពី​ករណី​ប្រាសាទ​ព្រះ​វិហារ។

2008-04-26

មន្ត្រី ​ថៃ​និង​មន្ត្រី​កម្ពុជា នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ក្នុង​ការ​ដាក់​ បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក នុបផាដុន ផត្តាម៉ា បាន​អះអាង​ថា លោក​នឹង​នាំ​គណៈ​ប្រតិភូ​ថៃ​ទៅ​ចូលរួម ដើម្បី​ធ្វើការ​ចរចា​ទ្វេ​ភាគី​ជាមួយនឹង​មន្រ្តី​ខ្មែរ នៅ​ថ្ងៃ​ទី២ និង​ទី​៣ ខែ​ឧសភា ខាងមុខ​នេះ តាម​ការ​អញ្ជើញ​ពី​អង្គការ​អប់រំ​វិទ្យាសាស្រ្ត និង​វប្បធម៌ នៃ​សហប្រជាជាតិ ដែល​ហៅកាត់​ថា យូណេស្កូ (UNESCO) ។

យូណេស្កូ​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ជជែក​ពិភាក្សា​គ្នា​អំពើ​សំណើ​របស់​កម្ពុជា ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

គេសង្ឃឹមថា ការ​មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ជុំវិញ​ដែន​សីមា​នៃ​ប្រាសាទ​ ព្រះវិហារ នឹង​ត្រូវ​បាន​ដោះស្រាយ​មុន​ពេល​គណៈកម្មាធិការ​មរតក​ពិភពលោក ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ខាងមុខនេះ ។

តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ បាន​សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ៕

.

ប្រភព៖ http://www.rfa.org/khmer/indepth/cam_thai_2negotiate_ab_preahvihear-04262008065211.html

7 ខែ មេសា 2008

Land Evictions in Cambodia

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 6:51 ព្រឹក

ការ​បាត់​បង់​ដី​ធ្លី​របស់​ប្រជាជន​ខ្មែរ​ និង​គម្លាត​កាន់​តែ​ធំ​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​​ ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ប្ញស​គល់​នៃ​ការ​សង្គ្រាម​ស៊ីវិល​ដំបូង​នៅ​កម្ពុជា នា​ចុង​ទស្សវត្សរ៍​ទី​៦០ និង​របប​ប្រល័យ​ពូជ​សាសន៍។

The loss of land of Cambodian people and the ever-widening gap of social inequality reminds us of the root-causes that plunged Cambodia into civil war in the late 1960s​ and the subsequent genocide.

ឥលូវ​ដល់​ពេល​យើង​ម្នាក់ៗ​ត្រូវ​បង្កា​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​មាន​ម្តង​ទៀត។

Now its time for us to prevent such event from repeating.

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.