ទើបបានឃើញអត្ថបទរបស់វិទ្យុអាស៊ីសេរីស្តីពីការចរចាគ្នារវាងខ្មែរនិងថៃអំពីករណីប្រាសាទព្រះវិហារ។
ដោយ សារី រ័ត្ន
2008-04-26
មន្ត្រី ថៃនិងមន្ត្រីកម្ពុជា នឹងជួបគ្នានៅសប្តាហ៍ក្រោយដើម្បីដោះស្រាយពីបញ្ហាក្នុងការដាក់ បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិពិភពលោក ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ឲ្យដឹងកាលពីម្សិលមិញថា រដ្ឋមន្រ្តីការបរទេសថៃ លោក នុបផាដុន ផត្តាម៉ា បានអះអាងថា លោកនឹងនាំគណៈប្រតិភូថៃទៅចូលរួម ដើម្បីធ្វើការចរចាទ្វេភាគីជាមួយនឹងមន្រ្តីខ្មែរ នៅថ្ងៃទី២ និងទី៣ ខែឧសភា ខាងមុខនេះ តាមការអញ្ជើញពីអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា យូណេស្កូ (UNESCO) ។
យូណេស្កូចង់ឲ្យភាគីទាំងពីរជជែកពិភាក្សាគ្នាអំពើសំណើរបស់កម្ពុជា ក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។
គេសង្ឃឹមថា ការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរជុំវិញដែនសីមានៃប្រាសាទ ព្រះវិហារ នឹងត្រូវបានដោះស្រាយមុនពេលគណៈកម្មាធិការមរតកពិភពលោក ជួបប្រជុំគ្នានៅថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ ។
តុលាការអន្តរជាតិ អាយស៊ីជេ (ICJ) កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ បានសម្រេចថាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ៕
.
ប្រភព៖ http://www.rfa.org/khmer/indepth/cam_thai_2negotiate_ab_preahvihear-04262008065211.html
It good that they are talking about this problem between two Country(Cambodia-Thia). Thai They not easy I think they do anything to make the problem cause they want it. I been there two time I saw what they write to the foreigner(in English). The meaning they don’t like to be Pheah Vihear Temple belong to Khmer. They really want it they built very good road. they have a very good management there. anyway I wish it will go better for both country.
Rasmey
វិចារ�វិចារ ដោយ Rasmey — 4 ខែ ឧសភា 2008 @ 5:13 ល្ងាច