ខេមរ​​សន្តិសិក្សា Khmer Peace Studies

1 ខែ ឧសភា 2008

អាស៊ី​សេរី៖ ប្រតិភូ​ខ្មែរក្រោម​ជួប​មន្ត្រី​អាមេរិក​និង​ទូត​ខ្មែរ​នៅ​អាមេរិក (០១.០៥.២០០៨)

រៀបជា សំណុំឯកសារ ក្នុង៖ ខ្មែរ​-វៀតណាម, ព័ត៌មាន, អាមេរិក​ខាង​ជើង — khmerpeacescholar @ 3:17 ល្ងាច
2008-05-01

គណៈប្រតិភូ ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ៤រូប បាន​ស្វែង​ជួប​ពិភាក្សា​អំពី​រឿង​ខ្មែរក្រោម​ជាមួយ​មន្រ្តី​អាមេរិកាំង និង មន្រ្តី​ទូត​នៃ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រចាំ​ សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ិនតោន ។

គណៈប្រតិភូ​ដែល​មាន​លោក ប្រាក់ សិរីវុឌ្ឍ អនុប្រធាន​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ លោក ម៉ាន់ រឺន លោក យ៉ាប់ ត្រាន់ និង លោក ថាច់ ឡានី បាន​ជួប​នឹង​មន្រ្តី​ក្នុង​ការិយាល័យ​អ្នកតំណាង​រាស្រ្ត​អាមេរិកាំង​ជាច្រើន ​រូប រួម​នឹង​ឯកអគ្គរាជទូត ឯក សិរីវឌ្ឍ ផង ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ខ្មែរ​កម្ពុជាក្រោម មាន​ដូច​ជា ការចាប់​ផ្សឹក​ព្រះគ្រូ​ចៅអធិការ​វត្ត​ភ្នំដិន ទឹម សាខន និង ការធ្វើ​គត​ព្រះតេជគុណ អ៊ាង សុខធឿន ជាដើម ។

ក្នុង​លិខិត​អំពាវនាវ​សូម​ឲ្យ​ជួយ ចុះថ្ងៃ​ទី ៣០ មេសា គណៈប្រតិភូ ក៏​បាន​ទទូច​ដល់​មេដឹកនាំ​ខ្មែរ​ជាន់ខ្ពស់​ផងដែរ មាន​ដូចជា នាយករដ្ឋមន្រ្តី និង ភរិយា ព្រះមហាក្សត្រ អតីត​ព្រះមហា​វីរក្សត្រ និង សម្តេច​ព្រះអគ្គ​មហេសី ជាដើម ៕

ប្រភព៖ http://www.rfa.org/khmer/news/khmer_krom_meeting_in_us-05012008054858.html

គ្មានទាន់មាន វិចារ »

គ្មានទាន់មាន វិចារ។

បំរែបំរួល បញ្ជាប់ RSS សំរាប់វិចារ លើប្រកាសនេះ។ តាមដានត្រលប់ URI

បញ្ចេញ មួយវិចារ

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.