ខេមរ​​សន្តិសិក្សា Khmer Peace Studies

8 ខែ ឧសភា 2008

The Nation: Move to block Cambodia’s temple proposal likely to fail: Army

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 9:55 ល្ងាច

Is this likely to be a source of future grievance for Thai people? This is perhaps one of the classic examples of whether an international judicial settlement can in fact be a long-term solution to territorial disputes. In any case, the two countries should favor mutual settlement rather than unilateral decisions.

A move to block Cambodia’s proposal to list Preah Vihear temple as a United Nations World Heritage Site will probably fail as the government in Phnom Penh has managed to lobby at least 21 countries to take its side, a military source said yesterday.

A meeting between senior officials led by Foreign Ministry permanent secretary Virasakdi Futrakul and Cambodia’s Deputy Prime Minister Sok An over the last two days has been “ useless” since Phnom Penh has already achieved its goal, the source said.

Thailand had delayed the United Nations Educational, Science and Culture Organisation’s decision to list the ancient Hindu temple as a World Heritage Site after Cambodia proposed the temple area along with the annexation of some 4.6 square kilometres of overlapping area, claimed by both sides.

The temple belongs to Cambodia according to a ruling by the International Court of Justice in 1962, but the land below the hill-top temple claimed by the two countries remained unclear and the both sides agreed not to make any changes before the boundary demarcation was settled.

The listing of Preah Vihear as a World Heritage Site has nothing to do with national sovereignty, but if the area were annexed into part of the temple, Thailand would de facto lose the area, the military source said.

The Foreign Ministry proposed to Cambodia the establishment of a joint body to run the overlapping area before listing the temple as a World Heritage Site.

The two countries have not yet reached any common ground on the idea.

Source: http://nationmultimedia.com/2008/05/08/national/national_30072529.php

4 ខែ ឧសភា 2008

វិទ្យុ​អាស៊ី​សេរី៖ ក្រសួង​អប់រំ​គ្រោង​បញ្ចូល​មុខវិជ្ជា​ស្ដីពី​របប​ខ្មែរក្រហម​ក្នុង​កម្មវិធី​សិក្សា (០៣.០៥.២០០៨)

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 1:11 ល្ងាច
2008-05-03

មន្ត្រី ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដាក់​បញ្ចូល​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​នៅកម្ពុជា ក្នុង​កម្មវិធី​សិក្សា​សម្រាប់​ការ​អប់រំ​ចំណេះដឹង​ទូទៅ​ប្រយោជន៍​ដើម្បី​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ឧសភា ថា​ស្រប​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​អប់រំ​ចំណេះ​ដឹង​ទូទៅ នឹង​ដាក់​បញ្ចូល​របប​ខ្មែរក្រហម សម្រាប់​សិស្ស​វិទ្យាល័យ​និង​អនុវិទ្យាល័យ ។

លោក អ៊ឹម សិទ្ធី បាន​ឲ្យ​ដឹង​ថា ៖ «យើង​មិន​មែន​ដាក់​ចូល​ម្ដង​ ទាំងអស់ ទាំង​ខ្លឹមសារ​ដូច​ដែល​យើង​មើល​សៀវភៅ​ដែល​និយាយ​ពី​ខ្មែរ​ក្រហម យើង​ត្រូវ​ធ្វើ​ម៉េច​ដាក់​ឲ្យ​មាន​កន្លែង​ផ្នែកណាៗ ព្រោះ​កម្មវិធី​របស់​យើង​ផ្នែក​ប្រវត្តិសាស្ត្រ យើង​អត់​ចោល​ទេ ត្រូវ​ធ្វើម៉េច​ឲ្យ​មាន​អាហ្នឹង ព្រោះ​ក្មេង​អាយុកាល ប៉ុន្តែ​គ្រាន់​ថា​ដល់​ទៅ​យុវជន យើង​ពង្រីក​ថែម​ឲ្យ​ជ្រៅ ។ ហើយ​យើង​ត្រូវ​យល់​ដឹង​ថា ការបណ្ដុះបណ្ដាល​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មនុស្ស​ស្គាល់​ពី​ខ្លួនឯង ស្គាល់​ពី​ប្រទេស​យើង កាល​ដែល​យើង​ឆ្លង​កាត់»

ផ្អែក​តាម​ប្រភព​ដែល​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ផ្តល់​សម្រាប់​ការងារ​អប់រំ​នេះ​លើ​៤​ចំណុច​គឺ ការ​រៀបចំ​សម្ភារៈ​ឧបទេស សម្រាប់​លោកគ្រូ អ្នកគ្រូ ការ​ធ្វើ​សិក្ខា​សាលា​គរុកោសល្យ​សម្រាប់​លោកគ្រូ អ្នកគ្រូ ការ​រៀបចំ​ឲ្យ​សិស្សានុសិស្ស​ក្លាយ​ជា​គ្រូ​បង្រៀន និង​ការ​បកប្រែ​សៀវភៅ​ភាសា​ផ្សេងៗ ។

ចំណែក​ឯ​មន្រ្តី​របស់​កម្មវិធី​នៃ​អង្គការ​គំរោង​យុត្តិធម៌​សង្គម​សេរី លោក ឡុង បញ្ញាវុធ បាន​អបអរ​សាទរ​ដល់​រដ្ឋាភិបាល ចំពោះ​ការ​ដាក់​បញ្ចូល​របប​ខ្មែរ​ក្រហម ក្នុង​កម្មវិធី​សិក្សា​គឺ​ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​ជំនាន់ក្រោយ ជឿ​ជាក់​ថា​មាន​របប​ប្រល័យ​​ពូជសាសន៍​នោះបាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ពិតមែន និង​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ​ផ្សះផ្សា និង​ចេះ​មាន​អធ្យាស្រ័យ​ឲ្យ​គ្នា ៖ «ដូច្នេះ​ការ​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​នេះ ក៏​អាច​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ផ្សះផ្សា​ដែរ» ។

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​មាន​ការ​ខ្វែង​យោបល់​គ្នា​ក្នុង​ការ​ដាក់​ បញ្ចូល​មេរៀន​ស្តីពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរក្រហម ទៅ​ក្នុង​កម្មវិធី​សិក្សា​សម្រាប់​សិស្ស​មធ្យម​សិក្សា ហើយ​គេ​បាន​បោះពុម្ភ​សៀវភៅ​ដែល​មាន​បញ្ចូល​មេរៀន​ខ្មែរក្រហម​សម្រាប់​សិស្ស​ វិទ្យាល័យ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ដកចេញ​ពី​កម្មវិធី​សិក្សា​នោះ​វិញ បន្ទាប់ពី​មើល​ឃើញ​ថា​ខ្លឹមសារ​មួយចំនួន​ប៉ះពាល់​ដល់​អ្នក​នយោបាយ​ បច្ចុប្បន្ន ។

សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី​៣០ មេសា​កន្លងទៅ​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ញើ​លិខិត​មួយ​ជូន​​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិប​តេយ្យ ជាពិសេស​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម ពិត​ជា​មាន​សារប្រយោជន៍ ហើយ​ក្រសួង​គាំទ្រ​ការងារ​ទាំង ៤​ចំណុច​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដោយ​សូម​ឲ្យ​សហការ​ជាមួយ​នាយកដ្ឋាន​ ស្រាវជ្រាវ​គរុកោសល្យ​និង​វិក្រឹត្យការ​របស់​ក្រសួង ។

ទោះជាយ៉ាងណា​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​មន្ត្រី​ ក្រសួង​អប់រំ​ថា​មូលហេតុ​អ្វី​បាន​ទើបតែ​បញ្ចូល​ប្រវត្តិសាស្ត្រ​របស់​របប​ ខ្មែរក្រហម​ក្នុង​កម្មវិធី​សិក្សា​នៅ​ពេល​នេះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/KRsubject_2be_included_in_study-program-05042008002502.html

30 ខែ មេសា 2008

Khmer​ Krom Students in Khleang (Soc Trang) as Tourist Objects?

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 11:23 ល្ងាច

នេះ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​សិស្សានុស្សិស្ស​បឋមសិក្សា​ខ្មែរ​​ក្រោម​នៅ​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម។ ទេសចរ​លោក​ខាង​លិច​កំពុង​ថត​យក​រូប​ការច្រៀង​​សប្បាយ​របស់​កុមារ​ទាំង​នេះ។ អស់​ពី​ត្រូវ​គេ​អាជ្ញាធរ​វៀតណាម​រំលោភ​ជា​ច្រើន​ទស្សវត្សរ៍ ខ្មែរ​ក្រោម​ឥលូវ​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ការ​ថត​រូប​សម្រាប់​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​វៀតណាម​ទៅ​វិញ!

This is a video about ethnic Khmer Krom elementary school students singing and dancing in Khleang Province (Soc Trang) in Kampuchea Krom (Mekong Delta of south Viet Nam). They are photographed and taped by keen Western tourists. After decades of deprivation, Khmer Krom now become the object of Viet Nam’s booming tourist industry. Anyway, they look happy and tourism will better make Khmer Krom better know to the world.

26 ខែ មេសា 2008

វិទ្យុ​អាស៊ី​សេរី៖ កម្ពុជា​និង​ថៃ​គ្រោង​ចរចា​គ្នា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ (២៦.០៤.២០០៨)

រៀបជា សំណុំឯកសារ ក្នុង៖ ខ្មែរ​-ថៃ, អាស៊ី​អគ្នេយ៍ — khmerpeacescholar @ 11:53 ព្រឹក

ទើប​បាន​ឃើញ​អត្ថបទ​របស់​វិទ្យុ​អាស៊ី​សេរី​ស្តី​ពី​ការ​ចរចា​គ្នារវាង​ខ្មែរ​និង​ថៃ​អំពី​ករណី​ប្រាសាទ​ព្រះ​វិហារ។

2008-04-26

មន្ត្រី ​ថៃ​និង​មន្ត្រី​កម្ពុជា នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ក្នុង​ការ​ដាក់​ បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក នុបផាដុន ផត្តាម៉ា បាន​អះអាង​ថា លោក​នឹង​នាំ​គណៈ​ប្រតិភូ​ថៃ​ទៅ​ចូលរួម ដើម្បី​ធ្វើការ​ចរចា​ទ្វេ​ភាគី​ជាមួយនឹង​មន្រ្តី​ខ្មែរ នៅ​ថ្ងៃ​ទី២ និង​ទី​៣ ខែ​ឧសភា ខាងមុខ​នេះ តាម​ការ​អញ្ជើញ​ពី​អង្គការ​អប់រំ​វិទ្យាសាស្រ្ត និង​វប្បធម៌ នៃ​សហប្រជាជាតិ ដែល​ហៅកាត់​ថា យូណេស្កូ (UNESCO) ។

យូណេស្កូ​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ជជែក​ពិភាក្សា​គ្នា​អំពើ​សំណើ​របស់​កម្ពុជា ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

គេសង្ឃឹមថា ការ​មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ជុំវិញ​ដែន​សីមា​នៃ​ប្រាសាទ​ ព្រះវិហារ នឹង​ត្រូវ​បាន​ដោះស្រាយ​មុន​ពេល​គណៈកម្មាធិការ​មរតក​ពិភពលោក ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ខាងមុខនេះ ។

តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ បាន​សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ៕

.

ប្រភព៖ http://www.rfa.org/khmer/indepth/cam_thai_2negotiate_ab_preahvihear-04262008065211.html

7 ខែ មេសា 2008

Land Evictions in Cambodia

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 6:51 ព្រឹក

ការ​បាត់​បង់​ដី​ធ្លី​របស់​ប្រជាជន​ខ្មែរ​ និង​គម្លាត​កាន់​តែ​ធំ​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​​ ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ប្ញស​គល់​នៃ​ការ​សង្គ្រាម​ស៊ីវិល​ដំបូង​នៅ​កម្ពុជា នា​ចុង​ទស្សវត្សរ៍​ទី​៦០ និង​របប​ប្រល័យ​ពូជ​សាសន៍។

The loss of land of Cambodian people and the ever-widening gap of social inequality reminds us of the root-causes that plunged Cambodia into civil war in the late 1960s​ and the subsequent genocide.

ឥលូវ​ដល់​ពេល​យើង​ម្នាក់ៗ​ត្រូវ​បង្កា​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​មាន​ម្តង​ទៀត។

Now its time for us to prevent such event from repeating.

18 ខែ មករា 2008

អំពី​ប្លក់​ខេមរ​សន្តិ​សិក្សា

រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized — khmerpeacescholar @ 7:21 ល្ងាច

ប្លក់​«ខេមរ​សន្តិ​សិក្សា»​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០០៨។ ប្លក់​នេះ​មាន​គោលដៅ​ចម្បង​ណែ​នាំ​នូវ​មុខវិជ្ជា សន្តិសិក្សា និង​ការ​ដោះ​ស្រាយ​វិវាទ (Peace Studies/Peace and Conflict Studies) និង​​ចែក​រំលែក​នូវ​​ចំណេះ​ដឹង​និង​ការ​ស្រាវ​ជ្រាវ​​ខ្លះៗ​ដែល​មាន​នៅ​ក្នុង​មុខ​វិជ្ជា​មួយ​នេះ​ដល់​ខេមរជន​ទូទៅ។ សន្តិសិក្សា​ ជា​មុខវិជ្ជា​ដែល​មាន​ចំណាស់​ប្រហែល​កន្លះ​សតវត្សរ៍​ហើយ ហើយ​ចាប់​ផ្តើម​ទទួល​នូវ​ប្រជាប្រិយភាព​កាន់​តែ​ច្រើន​ឡើង​ក្នុង​មជ្ឃដ្ឋាន​អ្នក​សិក្សា​និង​អ្នក​ស្រាវជ្រាវ​របស់​បស្ចិមប្រទេស ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ​​ទេ​​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​។ នៅ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ទើប​រួច​ផុត​ពី​សង្រាម​រ៉ាំ​រ៉ៃ ​មុខ​វិជ្ជា​សន្តិសិក្សា​នេះ​ទើប​តែ​មាន​ក្នុង​ពេល​ថ្មី​ៗ​នេះ ថ្វី​បើ​មុខ​វិជ្ជា​នេះ​មានសារៈសំខាន់​ខ្លាំង​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ក្តី។ ខ្ញុំ​សង្ឃឹម​ថា​ប្លក់​នេះ​នឹង​ជួយ​រួម​ចំណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​អំពី​​មុខ​វិជ្ជា​ថ្មី​នេះ​ និង​បំពេញ​នូវ​កង្វះ​ខាត​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​សិក្សា​ខ្មែរ។

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.